ប្រវត្តិ ‹ខ្លុយ›
ខ្លុយមានអាយុរាប់ពាន់ឆ្នាំមកហើយ ។ Annale Extreme Oriant
ឆ្នាំ១៩៣៥ ទំព័រ១២ សរសេរថា ៖ នៅសម័យនគរភ្នំសតវត្សទី៣ (ឆ្នាំ២៤៣)
ទូតខ្មែរបានធ្វើតង្វាយទៅស្រុកចិននូវក្រុមភ្លេងមួយក្រុមមានអ្នកផ្លុំខ្លុយ
។ខ្លុយជាឧបករណ៍មានប្រជាប្រិយភាពក្នុងចំណោមប្រជាពលរដ្ឋខ្លាំងណាស់
ព្រោះវាជាឧបករណ៍ភ្លេងមួយដែលងាយធ្វើ ងាយរៀន ងាយចេះ ជាងឧបករណ៍ដទៃ ។
ឧបករណ៍នេះប្រើមិនចំពោះវង់ណាជាវង់ណាឡើយ ជួនកាលគេផ្លុំ
លេងតែម្នាក់ឯងតាមវាលស្រែ តាមផ្ទះ តាមវត្តអារាម ឬតាមទីផ្សារ
ជួនកាលគេប្រើជាមួយនឹងឧបករណ៍ដទៃទៀត ក្នុងវង់ភ្លេងមហោរី
វង់ភ្លេងការសម័យទំនើប
វង់ភ្លេងអាយ៉ៃ វង់ភ្លេងល្ខោនបាសាក់ និងវង់ភ្លេងប្រជាប្រិយផ្សេងៗទៀត។
គ្រប់ឧបករណ៍ដែលត្រូវប្រគំជាមួយខ្លុយ ត្រូវរឹតសំនៀងតាមខ្លុយទាំងអស់ ។
ខ្លុយប្រើខ្យល់ផ្លុំបាន២យ៉ាង
៖ កាលណាប្រគំក្នុងវង់ភ្លេងការសម័យទំនើប និងវង់ភ្លេងល្ខោនបាសាក់
ខ្លុយត្រូវប្រើខ្យល់ជាប់ដូចប៉ីអដែរ ដើម្បីតម្រូវទៅតាមលំនាំបទភ្លេងការ
និងលំនាំបទភ្លេងបាសាក់ ដែលជាបទមានលក្ខណៈត្រូវប្រើសំនៀង លុញ គ្រលឺត
តំអែតំអូញ ។ កាលណាប្រគំក្នុងវង់ភ្លេងមហោរី វង់ភ្លេងអាយ៉ៃ ឬវង់ភ្លេងដទៃទៀត
ខ្លុយត្រូវប្រើខ្យល់ដាច់ ដើម្បីតម្រូវតាមបទភ្លេងដែលមានលក្ខណៈចំៗ ត្រង់ៗ
មានល្បឿនញាប់ ខ្លុយត្រូវរត់សាច់បទ ដូចឧបករណ៍ដទៃទៀតដែរ ។
ខ្លុយរបស់កម្ពុជាធ្វើឡើងដោយយកដើមឫស្សីពកមួយសាច់
ឬឫស្សីដទៃណាដែលមានប្រហោងប៉ុនម្រាមដៃ មានសំណុំអាចធ្វើខ្លុយបានយកមកធ្វើ ។
សម័យក្រោយនេះគេអាចយកបំពង់ដែក បំពង់ជ័រ ឬក្រឡឹងឈើរឹងៗ ដូចជា ឈើនាងនួន
ឈើគ្រញូង ឈើខ្មៅ ។ល។ ធ្វើជាតួខ្លុយបានដែរ ។
នៅកម្ពុជាយើងមានខ្លុយបីយ៉ាង ៖ ខ្លុយតូច ខ្លុយធំ
និងខ្លុយភ្លោះ ។ ខ្លុយធំមានទំហំធំ មានសំនៀងធំ ជាខ្លុយពិសេស
ប្រើតែក្នុងភ្លេងមហោរីគូនឹងខ្លុយតូច
ប៉ុន្តែបច្ចុប្បន្ននេះខ្លុយធំៗពុំសូវមានគេប្រើប្រាស់ឡើយ ។ រីឯខ្លុយភ្លោះដែលជាខ្លុយបុរាណបំផុតត្រូវបានបាត់បង់ពីសង្គមកម្ពុជាទៅហើយ ។ ខ្លុយខ្មែរ
គឺជាខ្លុយដែលមានអាយុច្រើនសតវត្សណាស់មកហើយនៅក្នុងសង្គមខ្មែរ ។
បើតាមប្រសាសន៍របស់ លោកឧកញ៉ាមហាធិបតី មាស ឌី
ជាប្រធានក្រុមភ្លេងព្រះរាជទ្រព្យក្នុងរវាងឆ្នាំ១៩៦៥ កាលនោះលោកមានអាយុជាង៦០ឆ្នាំហើយ លោកមានប្រសាសន៍តពីជីតារបស់លោកឈ្មោះសុវណ្ណ ជាអ្នកផ្លុំស្រឡៃ
ខ្លុយពីរោះផុតគេក្នុងវាំងក្នុងរាជ្យស្តេចមុនីវង្សថា
‹ខ្លុយមានតាំងពីមុនសម័យអង្គរវត្ត មាននៅក្នុងវង់ភ្លេងមហោរីបុរាណប្រគំរួមជាមួយនឹងទ្រខ្មែរ
ចាប៉ីដងវែងដោយយកបទពិណពាទ្យមកប្រគំមិនមែនមានត្រឹមតែពីសតវត្សទី១៦
ដូចគេថានោះទេ› ។ លោកមានប្រសាសន៍ទៀតថា ‹លោកគ្រូចៅអធិការគង់នៅវត្តមួយ
នៃស្រុកមុខកំពូលជាគ្រូបង្រៀនស្រឡៃ-ខ្លុយរបស់លោកតា សុវណ្ណ
ជាសង្ឃចេះដឹងច្រើនខាងមុខវិជ្ជាភ្លេង និងថា ខ្លុយមានតាំងពីរវាងឆ្នាំ៦១១
ដោយសំអាងទៅលើសិលាចារិក បានចារអំពីតង្វាយជាស្រីរាំ៧នាក់ ស្រីច្រៀង១១នាក់
និងតន្រ្តីការិនី៤នាក់ លោកមានពុទ្ធដីកាថា តន្រ្តីការិនី៤នោះគឺ
ម្នាក់ចេះលេងខ្លុយ ម្នាក់ចេះដេញចាប៉ី ម្នាក់គោះឈិង និងម្នាក់ទៀតទះស្គរ›។
តាមធម្មតាខ្លុយនៅកម្ពុជាទោះតូចក្តីធំក្តី វាពុំទាន់មានកំរិតកំពស់សំនៀងឯកភាពគ្នានោះទេ ។ វាមានកំពស់សំនៀងទាប ឬខ្ពស់ខុសគ្នាបន្តិចបន្តួចអាស្រ័យទៅតាមក្រុមភ្លេងនីមួយៗ តាមតំបន់នីមួយៗ និងតាមសំណុំលក្ខណៈនៃខ្លុយនីមួយៗ ដែលក្រុមនីមួយៗ និងតំបន់នីមួយៗនោះ និយមប្រើប្រាស់វា ។ ប៉ុន្តែគេទាំងអស់គ្នានៅតែគោរពខ្នាតចោះរន្ធខ្លុយតាមបែប បុរាណគ្រប់ៗគ្នាមិនល្អៀងឡើយ ។ គេយកខ្សែដែលមានប្រវែងស្មើនឹងតួខ្លុយបត់ជា២ផ្នត់ត្រូវចំរន្ធ៥ធៀន (រន្ធទី៣) ឬម្យ៉ាងទៀតគេយកប្រវែងខ្សែទាំងអស់ មកបត់ជា១៦ផ្នត់ស្មើៗគ្នារួចគេចាប់វាស់ពីខាងចុងតួខ្លុយមក ។
. ពីចុងតួខ្លុយមករន្ធបង្ហើរខ្យល់ចោលមាន២ផ្នត់ (២/១៦)
. ពីចុងតួខ្លុយមករន្ធទី៧ មាន៤ផ្នត់ (៤/១៦)
. ពីចុងតួខ្លុយមករន្ធទី៦ មាន៥ផ្នត់ (៥/១៦)
. ពីចុងតួខ្លុយមករន្ធទី៥ មាន៦ផ្នត់ (៦/១៦)
. ពីចុងតួខ្លុយមករន្ធទី៤ មាន៧ផ្នត់ (៧/១៦)
. ពីចុងតួខ្លុយមករន្ធទី៣ មាន៨ផ្នត់ (៨/១៦)
. ពីចុងតួខ្លុយមករន្ធទី២ មាន៩ផ្នត់ (៩/១៦)
. ពីចុងតួខ្លុយមករន្ធទី១ មាន១០ផ្នត់ (១០/១៦)
. ពីចុងតួខ្លុយមករន្ធបិទក្រដាស មាន១២ផ្នត់ (១២/១៦)
. ពីចុងតួខ្លុយមករន្ធហែប មាន១៥ផ្នត់ (១៥/១៦)
. ប្រវែងស្នូល មាន១ផ្នត់ (១/១៦)
រន្ធចំហៀងស្ថិតនៅខាងក្រោមតួខ្លុយចំពាក់កណ្តាលរន្ធទី១ និងរន្ធទី២ ។

ស្នូលដែលជាប្រដាប់ផ្លុំបញ្ចេញសំនៀងត្រូវធ្វើឡើងដោយប្រភេទឈើ ដែលមានសាច់ហាប់ ម៉ត់ជិតមិនបៀម ទឹក មិនឆាប់រីកដោយសារទឹកមាត់ ដូចជាដើមត្របែកជាដើម ។
នៅលើតួខ្លុយមានរន្ធជាច្រើនដូចជា ៖
រន្ធបញ្ចេញសំឡេង (រន្ធហែប) រន្ធនេះស្ថិតនៅខាងក្រោមតួជាប់នឹងស្នូល គឺជារន្ធសំខាន់សំរាប់ផ្តល់សំនៀងឱ្យខ្លុយ ។ រន្ធចំហៀងស្ថិតនៅខាងក្រោម គឺជារន្ធសំរាប់ប្រើសំនៀងចំហៀងបិទបើកដោយមេដៃ ។ រន្ធចំស្ថិតនៅខាងលើជាជួរសំរាប់ប្រើសំនៀងចំបិទបើកដោយម្រាមដៃ និងកូនដៃ ។ រន្ធមានបង្ហើរខ្យល់ចោលមួយ ឬពីរស្ថិតនៅលើក្រោម ឬចំហៀងតួសំរាប់ជួយតម្រូវសំនៀងរបស់រន្ធចំ រន្ធទី៧ ឬរន្ធទី ៨ ។ខ្លុយខ្លះមានរន្ធពិសេសមួយទៀតសំរាប់បិទក្រដាសស្តើងឱ្យសំនៀងចំហៀងបាន២ដែរ គឺជាសំនៀងដែលមានឈ្មោះដូចគ្នា ប៉ុន្តែសំនៀងមួយឮតូច សំនៀងមួយទៀតឮធំ (សំនៀងលើក្រោម) ។
សណ្ឋានរាងរៅ ឬទំនាក់ទំនងបែបសន្តាន ឬញាតិពន្ធរបស់ឧបករណ៍ខ្លុយយើង និងខ្លុយនៅតាមប្រទេសនានាមាន សន្ធឹកសន្ធាប់ណាស់ដូចជា ៖ ខ្លុយនៅកម្ពុជាមានរន្ធសំនៀង៤ ឈ្មោះថា រណម របស់ជនជាតិទំពួននៅខេត្តមណ្ឌលគិរី ខ្លុយប្រើទូទៅមានរន្ធ៦ ឬ រន្ធ៧ ៕ (ស្រាវជ្រាវចងក្រងដោយលោក ហ៊ុន សារិន សាស្រ្តាចារ្យសិល្បៈតន្រ្តី)
No comments:
Post a Comment